សៀវភៅថ្មី


គណិតវិទ្យាទី១០

គណិតវិទ្យាទី១០


គណិតវិទ្យាទី១០

ធរណីមាត្រក្នុងលំហថ្នាក់ទី១២

ធរណីមាត្រក្នុងលំហថ្នាក់ទី១២


ធរណីមាត្រក្នុងលំហថ្នាក់ទី១២

អាំងតេក្រាលថ្នាក់ទី១២


អាំងតេក្រាលថ្នាក់ទី១២

គណិតវិទ្យាអាហារូបករណ៍

គណិតវិទ្យាអាហារូបករណ៍


គណិតវិទ្យាអាហារូបករណ៍

Advertisements

16 ចំលើយ

  1. Hello! ជំរាបសួរលោកគ្រូ! សួស្ដី លោកគ្រូ! តើលោកគ្រូសុខសប្បាយជាទេ?
    ខ្ញុំបាទ ឈ្មោះ ទុំ ឆាយ ខ្ញុំគឺរស់នៅខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំជាសិស្សថ្នាក់ទី 11ក នៃវិទ្យាល័យមួយក្នុងខេត្តរបស់ខ្ញុំ។
    ខ្ញុំសូមលោកគ្រូអធ្យាស្រ័យផងបើសិនជាខ្ញុំរំខានលោកគ្រូ! ក្នុងឪកាសនេះដែរ ខ្ញុំសូមអត់ទោសលោកគ្រូ ខ្ញុំចង់សួរលោកគ្រូថា តើត្រូវធ្វើយ៉ាងណាទើបក្លាយជាសិស្សពូកែម្នាក់ ជាពិសេសមុខវិជ្ជាគណិតវិទ្យារួមទាំងមុខវិជ្ជាផ្នែកពិតមួយចំនួនទៀត? ខ្ញុំចង់សម្រេចបំណងមួយគីខ្ញុំចង់ក្លាយជាសិស្សពូកែគណិតវិទ្យាម្នាក់ នៅថ្នាក់ទី12ឆ្នាំក្រោយនេះ ហើយជាការពិតណាស់អ្វីដែលសំខាន់នោះ គឺខ្ញុំចង់សួរលោកគ្រូថា តើខ្ញុំត្រូវត្រៀមលក្ខណៈអ្វីខ្លះពីឥឡូវនេះ ដើម្បីក្លាយជាសិស្សឆ្នើមម្នាក់នៅក្នុងការប្រលងជ្រើសរើសសិស្សពូកែគណិតវិទ្យាថ្នាក់ទី12 ក៏ដូចជាដើម្បីនឹងត្រៀមខ្លួនប្រលងយកអាហារូបករណ៍ ដើម្បីសិក្សាដោយឥតបង់ថ្លៃ ឬបើអាចប្រលងយកអាហាររូបករណ៍ទៅសិក្សានៅបរទេសជាដើមក្រោយពីបញ្ចប់ថ្នាក់ទី12នាឆ្នាំក្រោយនេះ ពីព្រោះថាគ្រួសារខ្ញុំប្រហែលជាពុំមានសទ្ធភាពគ្រប់គ្រាន់អោយខ្ញុំបន្តការសិក្សានៅសកលវិទ្យាល័យឡើយប្រសិនបើខ្ញុំពុំទទួលបានអាហាររូបករណ៍ខ្លះៗនោះទេ។
    មួយវិញទៀត តាមរយៈឯកសារជាច្រើនដែលជាស្នាដៃរបស់លោកគ្រូដែលខ្ញុំបានឃើញនៅក្នុងblogរបស់លោកគ្រូ(www.mathstoday.wordpress.com) ហើយខ្ញុំក៏បានdownloadស្ទើរតែទាំងអស់ផងដែរ ហេតុនេះខ្ញុំដឹងថា លោកគ្រូពិតជាមានបទពិសោធន៍ជាច្រើន ក៏ដូចជាវិធីសាស្រ្តមួយចំនួនទាក់ទងនឹងបញ្ហាក្នុងការសិក្សា។ ជាមួយគ្នានេះដែរ ខ្ញុំចង់សុំយោបល់លោកគ្រូថា ដើម្បីសម្រេចបំណងរបស់ខ្ញុំនេះ តើឯកសារ ឬក៏សៀវភៅណាមួយ មានចំណងជើងយ៉ាងដូចម្ដេចដែលខ្ញុំចាំបាច់ត្រូវតែមានសម្រាប់ធ្វើជាគោលក្នុងការសិក្សារបស់ខ្ញុំដែរលោកគ្រូ? តើនៅក្នុងblogរបស់លោកគ្រូមានដែរឬទេ? ឬមួយក៏លោកគ្រូអាចជួយpost ឬ upload ឯកសារនោះអោយខ្ញុំផង ឬតើខ្ញុំអាចdownloadឯកសារនោះនៅឯណាបានដែរលោកគ្រូ?
    ជាចុងក្រោយនេះខ្ញុំបាទ ទុំ ឆាយ សូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះលោកគ្រូពីចម្ងាយ ហើយខ្ញុំក៏សូមអរគុណលោកគ្រូយ៉ាងជ្រាលជ្រៅដល់លោកគ្រូទុកជាមុននូវរាល់ការផ្ដល់យោបល់ ក៏ដូចជាការផ្ដល់ដំបូន្មានដល់ខ្ញុំបាទដែលក្នុងន័យជួយអោយខ្ញុំបាទបានសម្រេចបំណងប្រាថ្នារបស់ខ្ញុំបាទនេះ។ ជាមួយគ្នានេះដែរខ្ញុំមានក្ដីសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជារង់ចាំយ៉ាងរីករាយនូវការឆ្លើយតបរបស់លោកគ្រូ ក៏ដូចជាការណែនាំទាំងឡាយដែលសុទ្ធសឹងជាបទពិសោធន៍ល្អៗដែលខ្ញុំត្រូវការ ឬអាចនិយាយបានថាត្រូវតែដឹង និង អនុវត្តដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។ ខ្ញុំសូមជូនពរលោកគ្រូ ក៏ដូចជាក្រុមគ្រួសារលោកគ្រូក្នុងឆ្នាំថ្មីនេះ សូមអោយជួបប្រទះតែក្ដីសុខសុភមង្គល សូមអោយលោកគ្រូមានសុខភាពល្អបរិបូណ៍ជានិរន្តរ៍។ សូមលោកគ្រូជួយអធ្យាស្រ័យអោយខ្ញុំផងប្រសិនបើការសរសេររបស់ខ្ញុំមានការលើសលោះខ្វះខាតយ៉ាងណានោះ។ ខ្ញុំសូមអរគុណលោកគ្រូជាថ្មីម្តងទៀតពីចម្ងាយ ហើយខ្ញុំសង្ឃឹមថា លោកគ្រូប្រាកដជាយល់នូវបំណងប្រាថ្នារបស់ខ្ញុំ។
    សូមលោកគ្រូទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ទុំ ឆាយ ។
    (អ៊ីម៉ែលរបស់ខ្ញុំៈ chhaytum@yahoo.comchhaytum9@gmail.com )

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: